នាំមន្ដ្រីជំនាញពាក់ព័ន្ធជិះយន្តហោះ ចុះពិនិត្យបទល្មើសនេសាទ នៅបឹងទន្លេសាប តាមឧទ្ធម្ភាគចក្រ ក្នុងខេត្ដកំពង់ឆ្នាំង កំពង់ធំ និងសៀមរាប

PhnomPenhReporter ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹក នាំមន្រ្តីគណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាប បានជិះឧទ្ធម្ភាគចក្រ ចុះត្រួតពិនិត្យ បទល្មើសនៅលើផ្ទៃបឹងទន្លេសាប នៅក្នុងខេត្ដជាប់បឹងទន្លេសាប គឺ ខេត្ដកំពង់ឆ្នាំង កំពង់ធំ និងសៀមរាប កាលពីថ្ងៃទី ០២ មីនា ឆ្នាំ ២០១៧ ។ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់និងបង្រ្កាប បទល្មើសនេសាទនៅបឹងទន្លេសាប បានបញ្ជាក់ឲ្យដឹងថា ៖ បន្ទាប់ពីការបើកប្រតិបត្តិការបង្រ្កាបរយៈពេលពីរខែកន្លងទៅ នៅតំបន់មួយចំនួនមានបទល្មើសនេសាទទៀតនោះទេ តែតំបន់មួយចំនួនទៀត ក៏នៅមានចំនួនច្រើននៅឡើយ។ តំបន់ដែលនៅមានបទល្មើសនេសាទសាច់អួនច្រើននោះ រួមមានខេត្តកំពង់ធំ កំពង់ឆ្នាំង និង សៀមរាប។ ដើម្បីដោះស្រាយបញ្ហាបទល្មើសនេសាទលើផ្ទៃបឹង ទន្លេសាប ដែលត្រូវបានគេចាទទុកជាបទល្មើសមានភាពស្មុគស្មាញ និងបង្កការឈឺ ក្បាលខ្លាំងជាងគេ ។ លោក វេង សាខុន បានបញ្ជាក់ថា សម្តេចក្រឡាហោម ស … Continue reading នាំមន្ដ្រីជំនាញពាក់ព័ន្ធជិះយន្តហោះ ចុះពិនិត្យបទល្មើសនេសាទ នៅបឹងទន្លេសាប តាមឧទ្ធម្ភាគចក្រ ក្នុងខេត្ដកំពង់ឆ្នាំង កំពង់ធំ និងសៀមរាប